រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី “កិច្ចការស្ដ្រីនិងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារីជាមួយអង្គការជាតិ និងអន្តរជាតិ” នៅខេត្តពោធិ៍សាត់

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ចំនួន០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "កិច្ចការស្ដ្រីនិងអាស៊ាន និងកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារីជាមួយអង្គការជាតិ និងអន្តរជាតិ" ក្រោមអធិបតីភាព លោកជំទាវ ជា ហ្វឹង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមជាមន្ដ្រីក្រសួងកិច្ចការនារី និងមន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង កំពត កែប ព្រះសីហនុ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និងខេត្តពោធិ៍សាត់ សរុបចំនួន ៤៣នាក់ (ស្រី ៣៩នាក់) នៅទីរួមខេត្តពោធិ៍សាត់។

ថ្ងៃអង្គារ-ព្រហស្បតិ៍ ០៨-១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២២

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង