ថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាលពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មស្តីពីការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសេវាអនាម័យបរិស្ថានត្រីមាសទី៣ ឆ្នាំ២០២២។ សមាសភាពចូលរួម៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្ទីរបរិស្ថានខេត្ត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





