រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពី÷
-ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ០១១/២២ សសរ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់សមាសភាពគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
-ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ០១២/២២ សសរ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្ដីពីកែសម្រួលសមាសភាពគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
-ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ០១៣/២១ សសរ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការបង្កើត និងប្រព្រឹត្តទៅ នៃគណ:កម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
-ការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេចលេខ ០១០/២២ សសរ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់សមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ១៤:០០នាទីរសៀល

អត្ថបទទាក់ទង