/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ១០ គ្រួសារ

សាខា កក្រក ខេត្តកោះកុង​ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ ចំនួន ១០គ្រួសារ រស់នៅសង្កាត់ដងទង់ ៦គ្រួសារ សង្កាត់ ស្មាច់មានជ័យ១គ្រួសារ ក្រុងខេមរភូមិន្ទ​ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង ។

នាឱកាសនោះលោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ធូបមូស២ប្រអប់ អាវយឺត២​ ព្រមទាំងថវិកាចំនួន ៨០,០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    30/08/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ(ហូកា)

  • ហេង គីមឆន/
    29/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ដល់សិស្សានុសិស្សនៃសាលារៀនកោះកុងអន្តរជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    29/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចុះកៀគរ និងដឹកនាំប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីធ្វើការជួសជុលផ្លូវដែលបានទទួលរងការខូចខាត

  • ហេង គីមឆន/
    29/08/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ

  • ហេង គីមឆន/
    29/08/2026

    លោកស្រី សំ សាមាលី ប្រធានស្ដីទីនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោក សុខ មុនីវង្ស មន្រ្តីការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុង «សិក្ខសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្តិភាព”»

  • ហេង គីមឆន/
    29/08/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្ត និងជាវាគ្មិនកិត្តិយស បានអញ្ជើញចូលរួម ព្រមទាំងធ្វើបទបង្ហាញក្នុង «កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យស្ដីពី “លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និង ការបង្ហាញស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី”»