មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់ប្រជាកសិករនៅភូមិត្រពាំងកណ្ដាល ឃុំជីខលើ ស្រុកស្រែអំបិល សរុបចំនួន ២៥នាក់ (ស្រី ១០នាក់)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីការការពារកុមារ និងទម្រង់អំពើហិង្សា និងការរំលោភបំពានលើកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និង សមភាពយេនឌ័រ។
ព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២