រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងអនុប្រធានមន្ទីរ ០២រូប ចូលរួមវេទិកា និងពិធីប្រគល់ពានរង្ចាន់សហគ្រិនរបស់ស្ដ្រីអាស៊ាន តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ ០២រូប ចូលរួមវេទិកា និងពិធីប្រគល់ពានរង្វាន់សហគ្រិនរបស់ស្ដ្រីអាស៊ាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ដោយមានការចូលរួម លោកស្រី ឈី វ៉ា និងលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង។

កម្មវិធីនេះក៏មានការចូលរួមដោយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន បណ្ដាញសហគ្រិនស្ដ្រីអាស៊ាន ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងអង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានាផងដែរ។

រសៀលថ្ងៃព្រហស្បតិ៍ ០៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង