រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចេញប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងដែននេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣  ខែតុលា ឆ្នាំ២០២២

ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៃមន្ទីរកសិកម្ម ខេត្តកោះកុង ចេញប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងដែននេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយធ្វើការដកហូតលបកន្ទុយកណ្តុរបានចំនួន ៣០ខ្សែ ប្រវែង ២៤០ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយយកមករក្សាទុកនៅលើទូកអធិការកិច្ចជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង