រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក មាស ភីចេ តំណាងលោកស្រីប្រធានមន្ទីរវប្បធម៌ បានចូលរួមកិច្ចប្រជុំពិភាក្សា ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍ទីផ្សារ និងផលិតផលទេសចរណ៍ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ លោក លោកស្រីអភិបាលរងស្រុក តំណាងមន្ទីរពាក់ព័ន្ធ និងតំណាងសហគមន៍ សរុបប្រមាណ៣៤នាក់។