មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់ប្រជាកសិករនៅភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង សរុបចំនួន ២៥នាក់ (ស្រី ២៣នាក់)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីការការពារកុមារ និងទម្រង់អំពើហិង្សា និងការរំលោភបំពានលើកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និង សមភាពយេនឌ័រ។
វគ្គនេះដែរប្រជាកសិករចូលរួម មានការយកចិត្តទុកដាក់ស្ដាប់នូវការធ្វើបទបង្ហាញរបស់អ្នកសម្របសម្រួល និងមានភាពក្លាហានក្នុងការឆ្លើយសំណួរយ៉ាងផុសផុល។
ថ្ងៃពុធ ០២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២