ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
នាយផ្នែករដ្ឋបាលជលផលពាមក្រសោប នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ មន្ត្រីសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា និងមន្ត្រីជាប់កិច្ចសន្យា ០២រូប បានចុះធ្វើការអង្កេត ទូកនេសាទទប់ស្កាត់បទល្មើសជលផល ដោយប្រើប្រាស់កម្មវិធីស្មាតធូល( SMART Tools) នៅចំណុចអាវយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង