រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមប្រជុំសម្របសម្រួលពីនីតិវិធីការចុះស្រងស្ថិតិផ្ទៃដីកសិកម្ម ដល់មេភូមិ នៅឃុំថ្មដូនពៅ និងឃុំឬស្សីជ្រុំ ក្នុងស្រុកថ្មបាំង

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

លោកស្រី ផាន់ សម្ភស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក មុន ចាន់សុភាព អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សពផ្សាយកសិកម្ម

បានចូលរួមប្រជុំសម្របសម្រួលពីនីតិវិធីការចុះស្រងស្ថិតិផ្ទៃដីកសិកម្ម ដល់មេភូមិ ស្ថិតនៅសាលាឃុំថ្មដូនពៅ ស្រុកថ្មបាំង ដែលមានអ្នកចូលរួមចំនួន ១០នាក់ ស្រី ៣នាក់។

និងបានបន្តចូលរួមប្រជុំសម្របសម្រួលពីនីតិវិធីការចុះស្រងស្ថិតិផ្ទៃដីកសិកម្ម ដល់មេភូមិ ស្ថិតនៅសាលាឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ដែលមានមានអ្នកចូលរួមចំនួន ១១នាក់ ស្រី ៦នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង