រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ និងលោកចៅសង្កាត់រងទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ចូលរួមជាមួយ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកោះកុង បាននាំយកអំណោយរបស់មន្ទីរសង្គមកិច្ច ជូនប្រជាពលរដ្ឋ ចំនួន០២ គ្រួសារ

ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា  ឆ្នាំ២០២២ វេលាម៉ោង ២ៈ៣០នាទីរសៀល លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ និងលោកចៅសង្កាត់រងទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ចូលរួមជាមួយ និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តកោះកុង បាននាំយកអំណោយរបស់មន្ទីរសង្គមកិច្ច ជូនប្រជាពលរដ្ឋ ចំនួន០២ គ្រួសារ រស់នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ដែលមានជីវភាពខ្វះខាត អំណោយទាំងនោះរួមមាន៖
គ្រួសារលោកតា លឿក សា ទទួលបានអង្ករ មី ទឹកត្រី និងគ្រឿងឧបភោគបរិភោគ និងថវិការបស់មន្ទីរសង្គមកិច្ចចំនួន ៤០.០០០រៀល និងគ្រួសារលោកយាយ ណុប ពៅ ទទួលបាន អង្ករ មី ទឹកត្រី និងគ្រឿងឧបភោគ បរិភោគ  និងថវិការបស់មន្ទីរសង្គមកិច្ចចំនួន ៤០.០០០រៀល ព្រមទាំងថវិការបស់សង្កាត់បានចំនួន១០០.០០០រៀល។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង