រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អមជាមួយលោកប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជួបពិភាក្សាជាមួយ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុងតំណាងលោកជំទាវអភិបាលខេត្ត និងសហការី។

ថ្ងៃទី 10 ខែតុលា ឆ្នាំ2022 វេលាម៉ោង 09 និង00នាទីព្រឹក លោក​ អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងអមជាមួយលោកប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានចូលរួមកិច្ចប្រជុំរវាងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទដែលដឹកនាំដោយ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការទទួលបន្ទុកការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជួបពិភាក្សាជាមួយ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តនិងសហការី ដើម្បីពិភាក្សាលទ្ធភាពជំរុញការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច(ជង) នៅភូមិប្រឡាយ ឃុំប្រឡាយ និងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

កន្លងមកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក្រោមជំនួយបច្ចេកទេសរបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទនិងអង្គការដៃគូរធ្លាប់បានធ្វើការសិក្សាអំពីជនជាតិដើមភាគតិចនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង ជាលទ្ធផលគឺមានសហគមន៍ចំនួន08ភូមិ បានធ្វើស្វ័យប្រកាសនិងបានដាក់ពាក្យស្នើសុំចុះបញ្ជីជាសហគមន៍ជនជាតិដើមភាគតិចក្នុងនោះមានភូមិចំនួន03ភូមិគឺ៖ ភូមិប្រឡាយ ឃុំប្រឡាយ ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ និងភូមិច្រកឫស្សី ឃុំជំនាប់ ដែលបានការទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងនៅសល់ចំនួន05ភូមិ ទៀតពុំទាន់បានទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិច។

អាស្រ័យហេតុនេះទើបប្រតិភូថ្នាក់ជាតិដែលដឹកនាំដោយ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រោយទទួលបានចំណារឯកភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើដំណើចុះមកខេត្តកោះកុងដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចដែលនៅសល់ ជាមួយរដ្ឋបាលខេត្តកោះកុងនិងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង