រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ និងលោក ញ៉ែម យី ចៅសង្កាត់រងទីមួយ បានទទួលអំណោយពីលោក ចេង សុជាតិ នឹងលោក សុន សុវត្ថា ព្រមទាំងក្រុមគ្រួសារ

ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ និងលោក ញ៉ែម យី ចៅសង្កាត់រងទីមួយ បានទទួលអំណោយអង្ករចំនួន ១ តោន , មីចំនួន ២កេសធំ , ទឹកសុទ្ធ ៤០យួរ និងថវិកាចំនួន ៨០០.០០០រៀល ពីលោក ចេង សុជាតិ នឹងលោកស្រី សុន សុវត្ថា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្តល់ជូនសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ចេង សុជាតិ នឹងលោកស្រី សុន សុវត្ថា ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ រកទទួលទានមានបានក្នុងមុខជំនួញ និងជាពិសេសជោគជ័យគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង