រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ អំពីប្រធានបទ ការចម្លងរោគលើទារកទើបនឹងកើត (NEONATAL SEPSIS)

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត ( CME )ប្រចាំសប្តាហ៍ អំពីប្រធានបទ ការចម្លងរោគលើទារកទើបនឹងកើត (NEONATAL SEPSIS) ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ព្រាបសុភណ្ណារិទ្ធ អនុប្រធានផ្នែកសម្ភព និងរោគស្រ្តី ទទួលបន្ទុកជំងឺទារកទើបកើត នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ ការធ្វើបទបង្ហាញនេះដើម្បីរំលឹក និងចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមកទាក់ទងនឹងការអភិវឌ្ឍបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ក្នុងគោលដៅបង្កើន និងពង្រឹងគុណភាព ប្រសិទ្ធភាពនៃការថែទាំ ព្យាបាលក្នុងមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាទីទំនុកចិត្តដល់ប្រជាជន និងស្របទៅតាមចំណុចមួយនៃបេសកកម្មរបស់មន្ទីរពេទ្យ <មន្ទីរពេទ្យជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្ស> ។

អត្ថបទទាក់ទង