/ / /

លោក​ ម៉ាក​ សេ​ ប្រធានការិយាល័យសារមន្ទីរ​ នៃមន្ទីរវប្បធម៌ខេត្ត អនុញ្ញាតឲ្យអ្នកសារព័ត៌មានទូរទស្សន៍ BTV ប្រចាំខេត្តកោះកុង សម្ភាសន៍ និងជួយជំរុញការផ្សព្វផ្សាយ

រសៀលថ្ងៃព្រហស្បតិ៍​ ១១កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២២​ លោក​ ម៉ាក​ សេ​ ប្រធានការិយាល័យសារមន្ទីរ​ នៃមន្ទីរវប្បធម៌ខេត្ត​ អនុញ្ញាតឲ្យអ្នកសារព័ត៌មានទូរទស្សន៍ BTV ប្រចាំខេត្តកោះកុង សម្ភាសន៍ ទាក់ទងនឹងការរៀបចំតាំងពិព័រណ៍វត្ថុសិល្បៈ​ ការងារអភិរក្ស​ ការជួសជុល​ និងការរកឃេីញរបកគំហេីញថ្មីៗ។ លោក​ ម៉ាក​ សេ​ ក៏បានសំណូមពរដល់មន្ទីរព័ត៌មាន​ ស្នេីជួយជំរុញការ​ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ​ ឱ្យបានដឹង​ បានយល់ពីការចូលរួម​ ថែរក្សាការពារ​ អភិរក្ស​ នូវសម្បត្តិវប្បធម៌ជាតិ​ ក៏ដូចជាការការពារ​ ការជួញដូរនូវវត្ថុបុរាណខុសច្បាប់។ ​ជាចុងក្រោយ​ លោកក៏បានស្នេីដល់ថ្នាក់ដឹងនាំក្រសួង​ ថ្នាក់ដឹងនាំខេត្ត​ ស្នេីសុំអគារសារមន្ទីរថ្មី​ ដេីម្បីដាក់តាំងនូវវត្ថុសិល្បៈ​ ព្រោះបច្ចុប្បន្នអគារដាក់តាំងវត្ថុសិល្បៈ​ ពុំមែនជាអគារសារមន្ទីរឡេីយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋ នៅសាលាឃុំ

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម ថ្នាក់កណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    12/03/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំត្រពាំងរូង និងក្រុមហ៊ុនអ្នកទទួលការគម្រោង ចុះពិនិត្យស្ពាន ១កន្លែង និងផ្លូវក្រាលគ្រួសក្រហមចំនួន១ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង ឆ្នាំ២០២៥