រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមករា ឆ្នាំ២០២០ ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ ដោយបានភ្ជាប់របៀបវារៈដូចខាងក្រោម ÷
១-របាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០១៩
២-ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីការរៀបចំំសន្តិសុខ សណ្ដាប់ធ្នាប់ លេខ: ០០១/២០ ស.ជ.ណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០
៣-ផែនការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម
៤-បញ្ហាផ្សេងៗ