រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៣

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៣។

កិច្ចប្រជុំមានសមាសភាពចូលរួម ព្រះរាជអាជ្ញារង លោកស្នងការរងនគរបាលខេត្ត លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងក្រុមការងារ នៃពន្ធនាគារខេត្ត។
លោកប្រធានពន្ធនាគារបានលើកយកឈ្មោះទណ្ឌិត ដែលមានចំណាត់ថ្នាក់ពិន្ទុល្អចំនួន ១០នាក់ ដែលក្រុមការងារប្រឡងប្រណាំង នៃពន្ធនាគារខេត្តបានពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើគុណសម្បត្តិ ខិតខំកែប្រែលត់ដំខ្លួនបានល្អក្នុងពេលអនុវត្តសាលក្រម និងលក្ខណៈសម្បត្តិប្រឡងប្រណាំងទាំងបួនយ៉ាងគ្រប់គ្រាន់ សម្រាប់លើកសំណើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៣ ខាងមុខ។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលលើកឡើងដោយលោកប្រធានពន្ធនាគាររួចមក អង្គប្រជុំបានពិនិត្យ និងចូលរួមផ្តល់យោបល់លើបុគ្គលិកលក្ខណៈសម្បត្តិប្រឡងប្រណាំងទាំងបួន ដែលទណ្ឌឹតម្នាក់ៗក្នុងចំនួន១០នាក់ បានខិតខំកែប្រែលត់ដំខ្លួនក្នុងពេលអនុវត្តសាលក្រម។
ជាលទ្ធផលអង្គប្រជុំបានឯកភាពសម្រេចស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ឆ្នាំ២០២៣ ទណ្ឌិតចំនួន ១០នាក់ដូចខាងក្រោម៖
-ស្នើសូមបន្ធូរបន្ថយទោស ០៣ខែ ចំនួន ០៥នាក់
-ស្នើសូមបន្ធូរបន្ថយទោស ០៦ខែ ចំនួន ០២នាក់
-ស្នើសូមបន្ធូរបន្ថយទោស ០៩ខែ ចំនួន ០១នាក់
-ស្នើសូមបន្ធូរបន្ថយទោស ១២ខែ ចំនួន ០១នាក់
-ស្នើសូមលើកលែងទោស ចំនួន ០១នាក់។

លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះការចូលរួមផ្តល់យោបល់យ៉ាងល្អិតល្អន់ពីសមាជិកអង្គប្រជុំ លោកក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រឡងប្រណាំង នៃពន្ធនាគារខេត្ត បានខិតខំប្រឹងប្រែងធ្វើកិច្ចការរហូតទទួលលទ្ធផលនេះ។ ម៉្យាងទៀតលោកនឹងគោរពរាយការណ៍ ជូនលោកជំទាវអភិបាលខេត្តនឹងស្នើសូម កែសម្រួលសមាសភាពគណៈកម្មការបន្ថែមឲ្យគ្រប់ភាគីពាក់ព័ន្ធ៕
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ October 6, 2022

អត្ថបទទាក់ទង