រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នូវថវិកាចំនួន ២០០ដុល្លារ និងអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ថវិកាចំនួន ១.៥០៥.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន សួរសុខទុក្ខ និងប្រគល់ ជូនលោក ចំរេីន សាខន (និវត្តជន)ជាសមាជិកស អ ក នៅក្រុងខេមរភូមិន្ទ ដែលមានជំងឺប្រចាំកាយ បានទៅរស់នៅជាមួយកូន និងសម្រាកព្យានៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត និងសហការី បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នូវថវិកាចំនួន ២០០ដុល្លារ និងអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណកម្មាធិការស អ កខេត្តកោះកុង រួមមាន ថវិកាចំនួន ១.៥០៥.០០០រៀល អង្ករចំនួន ១បាវធំ ២បាវតូច(៩៥kg) មីចំនួន៣កេសតូច ទឹកត្រីចំនួន ៣យួ ទឹកសុីអុីវចំនួន ៣យួ ត្រីខចំនួន ៣ឡូ ទឹកសុតចំនួន ៦យួ ចុះទៅសួរសុខទុក្ខ និងប្រគល់ ជូនលោក ចំរេីន សាខន (និវត្តជន)ជាសមាជិកស អ ក នៅក្រុងខេមរភូមិន្ទ ដែលមានជំងឺប្រចាំកាយ បានទៅរស់នៅជាមួយកូន និងសម្រាកព្យានៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
ថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ October 5, 2022

អត្ថបទទាក់ទង