រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានផ្ទៃដីក្រោម១០(ដប់) ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

ថ្ងៃចន្ទ ៨កើតខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានផ្ទៃដីក្រោម១០(ដប់)ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដោយគោលបំណងជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្តំចំនួន០៥គឺ

ទី១ កិច្ចគាំពារបរិស្ថាន

ទី២ កិច្ចការពារជីវៈចម្រុះ

ទី៣ ការរស់នៅដោយចីរភាព

ទី៤ រដ្ឋបាលទំនើប

ទី៥ ការអភិរក្សធនធានធម្មជាតិ ។

អត្ថបទទាក់ទង