/ /

កិច្ចប្រជុំស្តីពីការដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ១៥ គ្រួសារ ដែលរស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ស្រុកស្រែអំបិល ខេត្តកោះកុង៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ ស្មើនឹង ១៧ ប័ណ្ណ ដែលរស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅសាលាស្រុកស្រែអំបិល។

កន្លងមក រដ្ឋបាលមូលដ្ឋានបានរៀបចំចេញប័ណ្ណកម្មសិទ្ធិចំនួន ១២ ក្បាលដី រួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានទទួលយកចំនួន ៦ ប័ណ្ណ ប៉ុណ្ណោះ។ ដោយឡែក ប្រជាពលរដ្ឋដែលពុំទាន់ទទួលយកប័ណ្ណ និងពុំព្រមផ្តិតមេដៃរៀបចំឯកសារស្នើសុំប័ណ្ណកម្មសិទ្ធិនោះ បានអះអាងថា ប័ណ្ណទាំងនេះខុសទីតាំងភូមិសាស្ត្រដែលពួកគាត់កំពុងរស់នៅអចិន្ត្រៃយ៍ (ផែនទីភូមិសាស្ត្រ ទីតាំងដីស្ថិតនៅភូមិឈូក ឃុំជីខលើ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិព្រែកជីក ឃុំជីខក្រោម)។ ម្យ៉ាងទៀត ក្នុងចំណោម ៥ ប័ណ្ណ ដែលពុំទាន់បានរៀបចំ មាន ៣ ប័ណ្ណ ដែលកំពុងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។

ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យប្រជាពលរដ្ឋទទួលយកប័ណ្ណកម្មសិទ្ធិ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដីស្ថិតនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង) និងតម្រូវឱ្យកែសម្រួលសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណឱ្យត្រឹមត្រូវតាមផែនទីភូមិសាស្ត្រ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នឹងរងចាំនីតិវិធីសិក្សាបែងចែកតំបន់គ្រប់គ្រង នៃតំបន់ការពារធម្មជាតិ ដោយក្រសួងបរិស្ថាន៕


អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    30/08/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ(ហូកា)

  • ហេង គីមឆន/
    29/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ដល់សិស្សានុសិស្សនៃសាលារៀនកោះកុងអន្តរជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    29/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានចុះកៀគរ និងដឹកនាំប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីធ្វើការជួសជុលផ្លូវដែលបានទទួលរងការខូចខាត

  • ហេង គីមឆន/
    29/08/2026

    សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី គម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ

  • ហេង គីមឆន/
    29/08/2026

    លោកស្រី សំ សាមាលី ប្រធានស្ដីទីនៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានចាត់តាំង លោក សុខ មុនីវង្ស មន្រ្តីការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុង «សិក្ខសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្តិភាព”»

  • ហេង គីមឆន/
    29/08/2026

    លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្ត និងជាវាគ្មិនកិត្តិយស បានអញ្ជើញចូលរួម ព្រមទាំងធ្វើបទបង្ហាញក្នុង «កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារព្រះរាជក្រឹត្យស្ដីពី “លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និង ការបង្ហាញស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី”»