រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤ ឆ្នាំទី០១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់

ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤ ឆ្នាំទី០១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖

១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ

២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២២។

៣- របាយការណ៍សកម្មភាពរបស់ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំងពីរ និងប៉ុស្តិ៍នរដ្ឋបាលសង្កាត់។

៤- បញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ស្ទឹងវែង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង