នៅថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២២ នៅវេលាម៉ោង ២៣ និង ០០ នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ដែលបានសម្រាលកូនតាមផ្លូវនៅលើអូប័រ ។ស្ត្រីខាងលើមានឈ្មោះ លឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ក្រោយពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមកក្រុមការងារបានបញ្ជូនស្រ្តីខាងលើមកធ្វើការសង្គ្រោះបន្តរនៅមន្ទីរពេទ្យបង្អែកខេត្តដោយទទួលបានជោគជ័យទាំងម្តាយនិងកូន ។ កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទស្រី អាយុនៃផ្ទៃពោះ ៧ ខែ ជាកូនលើកទី១។