រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបន្លឺ សម្លេងស្គរ ជួង ដើម្បីផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២

លោកស្រី ឈី វ៉ា អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ក្នុងពិធីបន្លឺ សម្លេងស្គរ ជួង ដើម្បីផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២។
ប្រារព្ធនៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សាររួម សម្រាប់វេទិកាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាព សម័យទំនើប លើកទី៦ ឆ្នាំ២០២២ Theme for 2022 National Inter-Faith Forum

"យើងសូមប្រឆាំងដាច់ខាត ការយកកម្ពុជាធ្វើជាកន្លែងប្រព្រឹត្តបទល្មើស ជួញដូរមនុស្ស"

  1. អំពើជួញដូរមនុស្ស ជួញដូរទារក ជួញដូរសរីរាង្គ ការបង្ខាំងខ្លួន ការធ្វើទណ្ឌកម្ម ការជួញដូរកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ ជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចៀសវាង Trafficking in Person, Infant, and Organs; Detention, Torture, Labor, and Sexual Exploitation are Serious Sin That Must be Avoided
  2. យើងទាំងអស់គ្នា ប្រឆាំងដាច់ខាត ចំពោះបទឧក្រិដ្ឋនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មដទៃទៀត We are all Fighting Against Human Trafficking and Other Crimes
  3. សូមគាំទ្រ គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ជីវភាពកម្មករ កសិករ មន្ត្រីរាជការ ដើម្បីកាត់ បន្ថយចំណាកស្រុកដែលគ្មានសុវត្ថិភាព We Support Strongly the Government Policy to Improve the Living Conditions of Workers, Farmers and Civil Servants to Reduce Unsafe Migration
  4. យើងទាំងអស់គ្នា គ្រប់ភេទ គ្រប់វ័យ មិនមែនជាទំនិញ សម្រាប់ការជួញដូរ និងការកេងប្រវ័ញ្ចឡើយ We, all Gender, all Ages, are not Commodity for Trafficking and Exploitation
  5. យើងគាំទ្រយ៉ាងម៉ឺងម៉ាត់ ការផ្ដន្ទាទោសជនល្មើស ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ We Firmly Support Prosecution Against Perpetrators to Provide Justice to Victims
  6. ប្រឆាំងដាច់ខាត ការប្រើប្រាស់ទឹកដីកម្ពុជា ជាកន្លែងប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្ស! Absolutely Fight Against the Use of Cambodian Territory as the Place or Destination for Trafficking crime!!
  7. យើងត្រូវបង្កើនការយល់ដឹង អំពីល្បិចកលជនល្មើស ផលប៉ះពាល់នៃអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព ដើម្បីសុវត្ថិភាពសហគមន៍យើង We Must Expand Awareness of the offender's tricks, impacts of Human Trafficking and all forms of exploitation for our community to be safe
  8. យើងរួមគ្នាធ្វើអំពើល្អ ជួយថែទាំ និងមិនរើសអើងជនរងគ្រោះដែលមានក្នុងសហគមន៍យើង ជាពិសេស ស្ត្រី និងកុមារ Together We Do Good Deeds to Help Caring for And Not Discriminate Against Victims in Our Community, Especially Women and Children
  9. .មនុស្សទាំងឡាយ ទោះមានជំនឿសាសនា និងស្ថានភាពខុសគ្នាយ៉ាងណា ក៏នៅតែជាបងប្អូនយើង ដែលត្រូវផ្ដល់ការយកចិត្តទុកដាក់ និងអាណិតស្រឡាញ់ដូចៗគ្ន All People, Regardless of Their Religious Beliefs and Circumstances, Are Still Brothers and Sisters Who Need to be Considered and Having the Same Love and Care
  1. សុខដុមនីយកម្មនៃសាសនា គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម និងសន្តិភាព Religious Harmonization is the Fundamental of Social Security & Peace.

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ September 29, 2022

អត្ថបទទាក់ទង