ក្រុមការងារក្រសួងអប់រំយុវជន និងកីឡា អញ្ជើញមកពីនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ បានចុះពិនិត្យតាមដានលើ «ការពង្រឹងសមត្ថភាពលើការប្រើប្រាស់ឧបករណ៍ក្នុងការប្រមូលទិន្នន័យស្ថិតិអប់រំនៅតាមសាលារៀន» នៅមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ។អញ្ជើញចូលរួមប្រជុំ នៅសាលប្រជុំតូចមន្ទីរអប់រំដែលមានការិយាល័យពាក់ព័ន្ធមួយចំនួនបានចូលរួមប្រជុំរួមមាន ការិយាល័យផែនការ និងគ្រប់គ្រងជំនួយ ការិយាល័យមធ្យមសិក្សា ការិយាល័យបឋមសិក្សា ការិយាល័យកុមារតូច និងការិយាល័យអប់រំក្រៅប្រព័ន្ធ ដោយមានអ្នកចូលរួមសរុប ចំនួន១៥នាក់ ស្រី ០៤នាក់។ គោលបំណងនៃការប្រជុំផ្តោតលើការពង្រឹងការប្រមូល ទិន្នន័យស្ថិតិអប់រំនៅតាមសាលារៀន ឱ្យកាន់តែមានភាពសុក្រឹត និងទាន់តាមតម្រូវការក្នុងនោះរួមមាន៖
១ យន្តការនៃការប្រមូលទិន្នន័យអប់រំ និងលទ្ធផល
២ ការបំពេញទិន្នន័យអប់រំ
៣ ការប្រើប្រាស់ប្រព័ន្ធបញ្ចូលទិន្នន័យអប់រំ
៤ ការសិក្សាអង្កេតពីមូលហេតុ និងដំណោះស្រាយ នៅតាមគ្រឹះស្ថានសិក្សា