លោក ឡោ ក្រឹម ចៅក្រមតុលាការអនុវត្ត នៃសាលាដំបូងខេត្តកោះកុង លោក ណឹម ភិរម្យ អភិបាលរង តំណាងលោកអភិបាលស្រុក បានដឹកនាំកម្លាំងចម្រុះ ដើម្បីចុះអនុវត្តតាមដីការរបស់តុលាការលេខ ០៤ .ឆ. ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តកោះកុង។ ដោយអោយឈ្មោះ សុខ មាន នឹង ឈ្មោះ អ៊ូច សុភា បញ្ឈប់ការសាងសង់សំណង់ផ្ទះ និងមិនអោយចូលមកស្នាក់នៅលើសំណង់ថ្មីនៅលើទីតាំងដីកំពុងសាងសង់នៅចំណុចភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ស្រុកគិរីសាគរខេត្តកោះកុង ដែលមានមេភូមិទាំងពីរភូមិនឹងអនុប្រធានប៉ុស្ដ៏ នឹងប្រជាការពារ ទាំងពីរភូមិនឹងប្រជាពលរដ្ឋ ចូលរួមមានចំនួន ៧៨ នាក់ ស្រី ២៣ នាក់។