រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវ.ត្រី ផាន់ ណារ៉េត អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំជីផាត និងប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីជ្រុំ បានដឹកនាំកំលាំងចុះពិនិត្យមើលទីតាំងដែល​​ធ្លាប់បើកលេងល្បែងសុីសងខុសច្បាប់

ដោយអនុវត្តតាមបទបញ្ជាលោកវ.ឯក សុឹម វ៉ារី អធិការនគរបាលស្រុកថ្មបាំង លោកវ.ត្រី ផាន់ ណារ៉េត អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំជីផាត និងប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីជ្រុំ បានដឹកនាំកំលាំងចុះពិនិត្យមើលទីតាំងដែល​​ធ្លាប់បើកលេងល្បែងសុីសងខុសច្បាប់ (អាជីវកម្មអនឡាញ ឆ្នោតឡូតូ)ដែលធ្លាប់បើកលេងកន្លងមក។

បន្ទាប់ពីបានចុះពិនិត្យឃើញថា ក្នុងឃុំជីផាតមានចំនួន៨ទីតាំង និងក្នុងឃុំឬស្សីជ្រុំមានចំនួន៦ទីតាំង ឃើញថាម្ចាស់ទីតាំងពុំមានបើកលេងល្បែងអនឡាញ ឬល្បែងខុសច្បាប់ផ្សេងៗឡើយ។ ឆ្លៀតក្នុងឪឮឱកាសនោះ សមត្ថកិច្ចក៍បានធ្វើការអប់រំបន្ថែមដល់ម្ចាស់ទីតាំងទាំងអស់ឲបញ្ឈប់សកម្មភាពបើកល្បែងសុីសងខុសច្បាប់បន្តទៀត។

ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង