លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានប្រគល់ថវិកាជូនរដ្ឋបាលឃុំបឹងព្រាវ និងឃុំស្រែអំបិល សម្រាប់ចែកជូនគ្រួសារសពដែលបានស្លាប់ដោយជំងឺកូវីដ-១៩កន្លងមក ចំនួន ០២នាក់ ដោយក្នុងមួយគ្រួសារទទួលបាន ថវិការបស់រាជរដ្ឋាភិបាល ២.០០០.០០០រៀល និងថវិកាសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ៥០០.០០០ម៉ឺនរៀល។
ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
ប្រភពៈ វឿន រិទ្ធី