រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែង សុីសងគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក លោក សេក ជន នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំជ្រោយប្រស់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយលោក វ/ត្រី កឹម ចំរើន អធិការរងផ្នែក កិច្ចការប៉ុស្តិ៍ បានចូលរួមជាមួយអាជ្ញាធរ ភូមិ.ឃុំ ដឹកនាំដោយលោក ពុំ ធឿន មេឃុំជ្រោយប្រស់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានចុះផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែង សុីសងគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ បានចំនួន ១២ខ្នងផ្ទះ មនុស្សរួម ២១នាក់ ស្រី ១៦នាក់។ ក្នុងនោះក៏បានចុះពិនិត្យទីតាំងដែលធ្លាប់ផ្តល់ជាកន្លែងលេងល្បែងសុីសងខុសច្បាប់ចំនួន ១០ ខ្នងផ្ទះ មនុស្សរួម ១៦នាក់ ស្រី ១១នាក់ ។ ជាលទ្ធផលមិនមានប្រទះឃើញការលេងល្បែងស៊ីសងខុសច្បាប់ទេនៅក្នុងមូលដ្ឋាន ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង