រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាលាស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងការផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្រទានភេរវកម្ម និងបញ្ហាផ្សេងៗ

នៅសាលាស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ និងការផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្រទានភេរវកម្ម និងបញ្ហាផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការចូលរួមពីព្រះរាជអាជ្ញារង និងក្រុមការងារ អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់វុធស្រុកទាំង៣ប្រភេទ ប្រធានការិយាល័យអង្គភាពជំនាញពាក់ព័ន្ធជុំវិញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេឃុំ ស្មៀនឃុំ នៃឃុំទាំង៦ និងមេភូមិគ្រប់ភូមិ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។


ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង