រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការប្រកាសផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍និងផ្ទះស្នាក់សហគមន៍ទេសចរណ៍

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃរដ្ឋបាលស្រុកកោះកុង​ បានចូលរួមសិក្ខាសាលា ស្តីពីការប្រកាសផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃស្តង់ដាសហគមន៍ទេសចរណ៍និងផ្ទះស្នាក់សហគមន៍ទេសចរណ៍ ក្រោមអធិបតីភាព លោក ចាន់ ខេមរិទ្ធ អនុប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងលោក លី វិត្ថាវ៉ាន់ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក្រោមការគាំទ្រគម្រោង GMS TIIG No.3701-CAM (COL)
ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តកោះកុង។​

សិក្ខាសាលា​នេះមានការអញ្ជើញចូលរួមពីគណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តកោះកុង ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងម្ចាស់ផ្ទះស្នាក់សហគមន៍ទេសចរណ៍ សរុបចំនួន ៥៥រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។​

អត្ថបទទាក់ទង