រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លោកស្រីសមាជិក​ក្រុមប្រឹក្សា​ស្រុកកោះកុង អញ្ជើញទទួលស្វាគមន៍លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត តំណាងលោកជំទាវ​អភិបាល នៃគណៈអភិបាល​ខេត្តកោះកុង អញ្ជើញចូលរួម​ពិធីកាន់បិណ្ឌទី៩ នៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ)

ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ៩ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សឿ សាវី លោក អ៊ឹង ទូច និងលោក ពុទ្ធិ សែន​ សមាជិក​ក្រុមប្រឹក្សា​ស្រុកកោះកុង តំណាងលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក អមដំណើរដោយលោកនាយករងរដ្ឋបាលស្រុក ប្រធាន​ការិយាល័យ​​ផែនការ និងគាំទ្រឃុំ-​សង្កាត់​ លោកអធិការ នៃអធិការដ្ឋាន​នគរបាល​ស្រុក អាជ្ញាធរ​ភូមិ-ឃុំកោះកាពិ ទទួលស្វាគមន៍លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត តំណាងលោកជំទាវ​អភិបាល នៃគណៈអភិបាល​ខេត្តកោះកុង អញ្ជើញចូលរួម​ពិធីកាន់បិណ្ឌទី៩ នៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) ស្ថិតនៅ​ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង​

អត្ថបទទាក់ទង