ឃុំជ្រោយប្រស់៖ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២២ សមាសភាពចូលមាន: លោក ម៉ាក្ស វីង សមាជិកក្រុមប្រឹក្សាស្រុកកោះកុង សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មេភូមិទាំងពីរភូមិ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានប៉ុស្តិ៍សុខភាព លោកនាយកសាលាបឋម នាយកសាលាអនុវិទ្យាល័យជ្រោយប្រស់ និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋទាំងពីរភូមិ សរុប ១៦នាក់ ស្រី ០៣នាក់ ។ កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈ រួមមាន:
១.បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ូម
៣.ពិនិត្យ និងអនុម័តរបៀបរៈ
៤.ពិនិត្យ និងអនុម័តលើកំណត់ហេតុ និងរបាយការណ៍ប្រចាំខែសីហា
៥.បញ្ហាជម្ងឺកូវិដ-១៩
៦.បញ្ហាផ្សេងៗ
៧.បិទអង្គប្រជុំ
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់