ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោកស្រី បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុងចំនួន ៦៥នាក់ ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តអម្ពរទិយ៉ារាម(ហៅវត្តព្រែកស្វាយ) ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងនាំយកទេយ្យទាន មានអង្ករ ១០០គីឡូក្រាម មីម៉ាម៉ា០២កេសធំ ទឹកក្រូច០៥កេស ទឹកផ្លែឈើ០៥ កេស ទឹសុទ្ធ ០៥កេស ទឹកត្រី០៥យួរ ទឹកស៊ីអ៉ីវ០២កេស ស្លាដក់១២ឈុត និងបច្ច័យសម្រាប់តម្កល់កសាងវត្តមានចំនួនប្រាក់រៀល ៩.៩៩៩.៩០០រៀល ប្រាក់បាត ២.០០០បាត និងប្រាក់ដុល្លារ ២១០ដុល្លារ។
ថ្ងៃអាទិត្យ ៨ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល September 18, 2022