លោក អ៊ុក សុតា អនុប្រធាន ស.ស.យ.ក. វិស័យសាលាខេត្តកោះកុង តំណាងលោកស្រី ឈី វ៉ា ប្រធានវិស័យ បានដឹកនាំសមាជិក ស.ស.យ.ក. ចុះសួរសុខទុក្ខ នាំយកសម្ភារ និងថវិកា ចំនួន ១,១៩០,០០០រៀល ដែលជាការចូលរួមរបស់សមាជិក ជូនដល់ប្តីប្រពន្ធ ០១គ្រួសារដែលទើបសំរាលបុត្រ។ ពួកគាត់ជាកម្មករសំណង់ដែលកំពុងសាងសង់អគារសាលាខេត្តថ្មី ហើយពួកគាត់ជាជនចំណាកស្រុក មានជីវភាពខ្វះខាត និងកំពុងស្នាក់នៅក្នុងសំណង់អគារសាលាខេត្តដែលកំពុងសាងសង់នេះតែម្តង។
ថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ September 17, 2022