ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង 7:30 នាទីយប់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំគណៈអភិបាល នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកកោះកុង អញ្ជើញចូលរួមពិធីសូត្រមន្តចូលកាន់បិណ្ឌទី៧ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូងដែលជាវេនកាន់បិណ្ឌរបស់សាលាស្រុកកោះកុង។