ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់: ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។
លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០៣នាក់ និងប្រជាការពារឃុំចំនួន ២នាក់ ចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ គោលដៅវត្តឧទ័យ្យារាម (ហៅវត្តជ្រោយប្រស់) ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមកសូត្យមន្តកាន់បិណ្ឌវេនទី៧ នៅវត្ត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់