រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមសាលាក្រុង ស្រុក ទូទាំងខេត្ត រាជធានី

ក្រុម​ប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ត្រី​ នឹងអនុវត្តផែនការបណ្ដុះបណ្ដាលដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តាមសាលាក្រុងស្រុកទូទាំងខេត្តរាជធានីនាពេលខាងមុខ។ ដើម្បីអនុវត្តផែនការនេះ​ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទនៃទីស្ដីការគណៈរដ្ឋមន្ត្រីសហការជាមួយដៃគូអភិវឌ្ឍន៍បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម​ និងជនបទតាមរយៈប្រព័ន្ធ(Zoom )។

គោលបំណង នៃកិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើ៖
១.ផ្សព្វផ្សាយអំពីផែនការចុះបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការងារសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍​ និងកម្មវិធីវិនិយោគរបស់ឃុំសង្កាត់ប្រកបដោយបរិយាប័ន្នសង្គម​ ដល់គណៈអភិបាល ខេត្ត​ រាជធានី​ និងក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភខេត្ត ដើម្បីជ្រាប​ និងសហការអនុវត្ត
២.ការបញ្ជ្រាបការងារសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍​ និងកម្មវិធីវិនិយោគរបស់ឃុំ​ សង្កាត់ប្រកបដោយបរិយាប័ន្ន សង្គម គឺជាវិធីសាស្ត្រឧបករណ៍ ជួយសម្រួលការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភលើកទី២​ ឆ្នាំ២០១៩-២០២៣​ នៅថ្នាក់ក្រោមជាតិឲ្យស្របតាមកំណែទម្រង់វិមជ្ឈការសម្រាប់ការអភិវឌ្ឍបែប ធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដើម្បីឲ្យក្រុមប្រឹក្សាឃុំ​ សង្កាត់​ បង្កើនចំណេះដឹងលើវិស័យសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភ​ ដើម្បីផ្សព្វផ្សាយ​ និងចូលរួមជំរុញឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង​ និងអាហារូបត្ថម្ភក្នុងសហគមន៍របស់ខ្លួន៕
ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ September 14, 2022

អត្ថបទទាក់ទង