រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណកម្មការមូលដ្ឋាន បានប្រគល់ថវិកា ស.ម.ន ចំនួន ៦,០០០,០០០រៀល ជូនលោកស្រី យ៉ាន់វី ជាយដែន ត្រូវជាកូនរបស់សពលោក ចាន់ សុធា (មន្រ្តីចូលនិវត្តន៍)

ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណកម្មការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រគល់ថវិកា ស.ម.ន ចំនួន ៦,០០០,០០០រៀល ជូនលោកស្រី យ៉ាន់វី ជាយដែន ត្រូវជាកូនរបស់សពលោក ចាន់ សុធា (មន្រ្តីចូលនិវត្តន៍) ក្នុងនោះ ឧត្តមសេនីយ៍ត្រី មីន រស្មី បានមានប្រសាសន៍ចូលរួមរំលែកទុក្ខ ដល់គ្រួសារសពផងដែរ។
ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ September 14, 2022

អត្ថបទទាក់ទង