ឃុំត្រពាំងរូង,ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្មាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:១៥ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូងរួមជាមួយលោក អនុសេនីយឯក ហាត់ រ៉ុច នាយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅផ្តុំវត្តព្រះពុទ្ធកោះកុងក្នុង ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
៣.ផ្សព្វផ្សាយអំពីគ្មានបទល្មើស លួច ឆក់ ប្លន់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច និងជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ ឱ្យបានគ្រប់ៗគ្នា។
???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២៤នាក់ ស្រី ១០នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១០ និង១៥ នាទីព្រឹកថ្ងៃខែឆ្នាំដដែល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង