លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្តេច បានអមដំណើរ លោក Wong Keet Loong អគ្គនាយកក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា ដែលបានចុះមកពិនិត្យ និងសិក្សាទីតាំងនៅក្នុងវិទ្យាល័យកោះស្តេច ដេីម្បីរៀបចំប្រព័ន្ធទឹកស្អាត ក្នុងគោលបំណង :
ទី១ ដេីម្បីចូលរួមកាត់បន្ថយ ការប្រើប្រាស់ដបផ្លាស្ទិច ដែលអណ្ដែតរាយប៉ាយលេីលំហសមុទ្រ
ទី២ ការចូលរួមលើកកម្ពស់វិស័យសុខុមាលភាពសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍។
ក្នុងវេលានោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាយ ហេង មេឃុំកោះស្តេច ព្រមទាំងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យកោះស្ដេចដែរ។
………………………………….
ថ្ងៃសុក្រ ១៤កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២