រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ និងលោក ទូច សុវណ្ណ ជំទប់ទី២ បានផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋ ២គ្រួសារ នៅសាលាឃុំត្រពាំងរូង។

ឃុំត្រពាំងរូង៖ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤:០០នាទីរសៀល លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ និងលោក ទូច សុវណ្ណ ជំទប់ទី២ បានផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋ ២គ្រួសារនៅភូមិកោះកុងក្នុង និងបានឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រឈ្មោះ សួស ប៊ុនរុង ចំនួន១០០.០០០រៀល ទីលំនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង