ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក មាស ភីចេ ប្រធានការិយាល័យបេតិកភណ្ឌ និងលោក ម៉ាក សេ ប្រធានការិយាល័យសារមន្ទីរ ព្រមទាំងមន្ត្រីជំនាញ ២រូបទៀត នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានចុះពិនិត្យមើលទីតាំង និងស្ថានភាពវត្តពោធិ៍គិរី ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
បើតាមប្រសាសន៍ លោកមេឃុំ និងលោកជំទប់ទី២ ឃុំតានូន ព្រមទាំងអតីតចៅអធិការពោធិ័គិរី បានមានប្រសាសន៍ថា ទីតាំងវត្តនេះបានកកើតឡើងនៅឆ្នាំ១៩១៨ ហើយសំណង់ព្រះវិហារ ដែលឃើញនៅដល់បច្ចុប្បន្ន គឺបានកសាងនៅកំឡុងឆ្នាំ១៩៩៣ ឬឆ្នាំ ១៩៩៤ នៃ គ.ស. ។