រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលា ស្ដីពី “ការពិនិត្យឡើងវិញលើសកម្មភាពឆ្លើយតបកូវីដ-១៩

សិក្ខាសាលា ស្ដីពី "ការពិនិត្យឡើងវិញលើសកម្មភាពឆ្លើយតបកូវីដ-១៩"
រៀបចំដោយ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)

ឧបត្ថម្ភដោយ៖ អង្គការសុខភាពពិភពលោក (WHO)

ធ្វើនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តកោះកុង

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២

មតិចូលរួមរបស់តំណាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល និង
តំណាងអង្គការសុខភាពពិភពលោក និងបើកវគ្គសិក្ខាសាលាដោយឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
សមាសភាពចូលរួមមាន ឯកឧត្ដមវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុងលោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកទន្តបណ្ឌិត ប្រធានស្ដីទីការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ មន្ត្រីឆ្លើយតបបន្ទាន់ជំងឺឆ្លង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ត្រីឆ្លើយតបបន្ទាន់ជំងឺឆ្លងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ មន្ត្រីចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម តំណាងមន្ទីរ កងកំលាំងប្រដាប់អាវុធ អង្គភាព អាជ្ញាធរពាក់ព័ន្ធមួយចំនួន ជុំវិញខេត្ត។

លោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើបទបង្ហាញពីទិដ្ឋភាពរួមនៃការធ្វើការពិនិត្យមើលសកម្មភាពកំពុងអនុវត្តក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការណែនាំសម្រាប់ការពិភាក្សាក្រុម។

លោកវេជ្ជ. ខឿន សក្តិសុគន្ធ តំណាងមន្ទីរពេទ្យខេត្តកោះកុងលោក សាម វណ្ណថា មន្ទីរសុខាភិបាល ធ្វើបទបង្ហាញពី បទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងស្ដីពីស្ថានភាពទូទៅនៃដំណើរការនៃការឆ្លើយតបកូវីដ-១៩នៅថ្នាក់ខេត្ត។

ការពិភាក្សាស្ដីពី៖ អ្វីធ្វើបានល្អ? អ្វីដែលធ្វើពុំសូវបានល្អ?ហេតុអ្វី?
ក្រុមពិភាក្សា៖ កំណត់រកការងារដែលអនុវត្តបានល្អ បញ្ហា លទ្ធផលពីការឆ្លើយតប និង ចំណុចខ្វះខាត និងកត្តាដែលជាប់ទាក់ទង។

ការបែងចែកក្រុមខាងក្រោម៖
+ក្រុមទី១៖ ការងារសម្របសម្រួល និងភាពជាអ្នកដឹកនាំ
+ក្រុមទី២៖ការតាមដាន ការវាយតម្លៃហានិភ័យ និងការអង្កេតករណី ស្វែងរកអ្នកប៉ះពាល់ វិធានការសុខភាពសាធារណៈ និងសង្គម
+ក្រុមទី៣៖ សេវាថែទាំសុខភាព និងគន្លងថែទាំសុខភាពនៅគ្រឹះស្ថានសុខាភិបាល
+ក្រុមទី៤៖ ច្រកទ្វារអន្តរជាតិ

អត្ថបទទាក់ទង