រដ្ឋបាលឃុំកោះស្ដេច
លោក សាយ ហេង មេឃុំកោះស្ដេច និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមជាមួយលោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានឧបត្ថម្ភថវិកាដល់លោក ពេជ្រ សារ៉ាត់ អតីតសមាជិកក្រុមប្រឹក្សាស្រុក និងបច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិ ដែលមានជំងឺត្រូវទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ ។ ការឧបត្ថម្ភនេះ មានរាយនាមដូចខាងក្រោម៖
-លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ១០០,០០០រៀល
-លោក សាយ ហេង មេឃុំកោះស្ដេច ៥០,០០០រៀល
-លោក ស៊ន ស្រិញ ជំទប់ទី១ ៥០,០០០រៀល
-លោកស្រី ភុតសា សិរិ ជំទប់ទី២ ៥០,០០០រៀល
-លោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ២០០,០០០រៀល
-លោក ចំរេីន សុវិជ្ជា ស្មៀនឃុំ ៥០,០០០រៀល
សរុបទាំងអស់ចំនួន ៥០០,០០០រៀល និងអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម។
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២