រសៀល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២
លោក អ៊ូ រី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភាសនិងអធិការកិច្ចខេត្តកោះកុង ជាមួយគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះអង្កេតស្រាវជ្រាវករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងជួបជាមួយភាគីពាក់ព័ន្ធ ស្ថិតនៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។