លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី និងលោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដោយមានការចូលរួមពីសំណាក់លោក គីម សារិន អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ និងលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតប្រមាណ ២៧០នាក់ ។
នៅមជ្ឈមណ្ឌលសហគមន៍ពាមក្រសោប
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២