រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិ ចុះហាមឃាត់សំណង់ (ផែទូក)មួយកន្លែងដែលមានម្ចាស់ឈ្មោះ សៀង ឆវី ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផលពួកគាត់យល់ព្រមផ្អាកការសាងសង់ រង់ចាំទទួលយកការដោះស្រាយ។
ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២