លោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធានការទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់លើដីរដ្ឋ ដីឧទ្យានជាតិ និងដីក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល និងការផ្ទេរកម្មសិទ្ធិដីធ្លី ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក មេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំកោះស្ដេច លោកមេឃុំភ្ញីមាស លោកជំទប់ទី១ឃុំព្រែកខ្សាច់ និងស្មៀនឃុំទាំងបី សមាសភាពចូលរួមចំនួន ១០ នាក់ប្រុស នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
………………………………….
ថ្ងៃអង្គារ ១១កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២
September,06,2022