ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២
ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ខឹម អេង និងក្រុមគ្រួសារដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភ ម៉ាស៊ីនអុកស៊ីសែនអេទិចត្រូចនិក ចំនួន១គ្រឿង ម៉ាស៊ីនឆ្ពង់ ចំនួន១គ្រឿង ឧបករណ៍លៃកម្រិតអុកស៊ីសែន(manometre) ចំនួន២ ឧបករណ៍វាស់ចង្វាក់បេះដូងនិងកំហាប់អុកស៊ីនសែនក្នុងឈាមខ្នាតតូច(Pulse oxymetre) ចំនួន១គ្រឿង និងទុយោអុកស៊ីសែនដាក់ច្រមុះ (Nasal canula) ចំនួន៣ ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជួយសង្គ្រោះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។